ក្មេងតូចដល់ត្រឹមអាយុ៣ឆ្នាំ
តើអ្នក និងសហព័ទ្ធអ្នកសុទ្ធតែធ្វើការដូចគ្នា ហើយអ្នកមានកូនតូចមួយ (អាយុទើបនឹងបានពីរបីខែ រហូតដល់អាយុបីឆ្នាំ)ផងឬ? នៅក្នុងករណីនេះអ្នកអាចយកកូនទៅដាក់នៅកន្លែងមើលកុមារតូចបាន។ ជួនកាលនៅកន្លែងមើលកុមារតូចគេពុំមានកន្លែងច្រើនទេសម្រាប់ទទួលមើលក្មេង។ ដូច្នេះហើយបានជា គេត្រូវទៅចុះឈ្មោះរកកន្លែងដាក់កូននោះអោយបានទាន់ពេលវេលាជាមុន។ ចាប់ពីអាយុបីឆ្នាំទៅកុមារតូចៗអាចចូល មត្តេយ្យសាលាបានហើយ។ នៅទីនោះក្មេងៗអាចលេង ច្រៀង គូរូប និងធ្វើវត្ថុផ្សេងៗដោយដៃបាន។ នៅ មត្តេយ្យសាលាជាច្រើន អ្នកអប់រំក្មេងគេនាំកុមារទៅដើរលេងនៅទីមានរុក្ខជាតិនៅខាងក្រៅនារដូវក្តៅ។ គេក៏ឧស្សាហ៍ធ្វើការឧបត្ថម្ភចំណេះភាសានៅមត្តេយ្យសាលាដែរដូចជា គេលេងល្បែងភាសាជាមួយក្មេងតូចៗ និងនិយាយរឿងអោយក្មេងៗស្តាប់ជាដើម។
មត្តេយ្យសាលា និងកន្លែងមើលកុមារប្រចាំថ្ងៃ
មត្តេយ្យសាលាមានសារៈសំខាន់ណាស់សម្រាប់កុមារគឺ វាជាកន្លែងរៀបចំខ្លួនកុមារ ដើម្បីនឹងចូលសាលា។ កុមារចាប់ពីអាយុបីឆ្នាំទៅត្រូវមានកន្លែងសម្រាប់ខ្លួនមួយនៅមត្តេយ្យសាលា។ នៅតាមស្រុកតូចៗក៏មាន មត្តេយ្យសាលាដែរ។ អ្នកត្រូវទៅចុះឈ្មោះរកកន្លែងដាក់កូនអ្នកនៅមត្តេយ្យសាលាអោយបានទាន់ពេល វេលា។ នៅទីនោះគេក៏មិនសូវមានកន្លែងសម្រាប់ទទួលក្មេងច្រើនដែរ។ តាមរយៈមត្តេយ្យសាលាកូនរបស់អ្នកមានទំនាក់ទំនងជាមួយនឹងវប្បធម៌ថ្មី និងអាចស្គាល់ប្រទេសថ្មីនេះបាន។
មត្តេយ្យសាលាខ្លះបើកទ្វារដល់ត្រឹមថ្ងៃត្រង់តែប៉ុណ្ណោះ (ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ថ្ងៃ ឬ ម៉ោង១ថ្ងៃ )។ មត្តេយ្យសាលា ដទៃទៀតបើកទ្វារមួយថ្ងៃ (ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤ ឬ ម៉ោង ៥ល្ងាច)។ មត្តេយ្យសាលា បែបនេះគេហៅថា កន្លែងមើលកុមារប្រចាំថ្ងៃ (Kindertagestätte) ក៏បានដែរ។ នៅទីនោះគេមានអាហារថ្ងៃត្រង់អោយកូនរបស់អ្នកបរិភោគ។
តាមធម្មតាគេត្រូវបង់ប្រាក់បន្តិចសម្រាប់កន្លែងកូននៅកន្លែងមើលកុមារតូច ឬក៏នៅមត្តេយ្យសាលា/ កន្លែងមើលកុមារប្រចាំថ្ងៃ។ ថ្លៃត្រូវបង់នោះវាខុសៗគ្នាពីរដ្ឋសហព័ន្ធមួយទៅរដ្ឋសហព័ន្ធមួយទៀត ហើយម្នាក់ៗពុំមែនត្រូវបង់ថ្លៃវិភាគាទានដូចៗគ្នានោះទេ។ រឿងនេះវាទាក់ទងទៅនឹងកត្តាជាច្រើនដូចជារឿងថា តើអ្នកបានប្រាក់ខែប៉ុន្មាន? កូនអ្នកអាយុប៉ុន្មានហើយ? តើកូននោះនៅមត្តេយ្យសាលាប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? ហើយវាមាន កន្លែងមើលកុមារតូច ឬក៏មត្តេយ្យសាលារបស់រដ្ឋ ឬរបស់ឯកជន។ កន្លែងមើលកុមារតូច ឬក៏មត្តេយ្យសាលារបស់ឯកជនថ្លៃជាងរបស់រដ្ឋ។ មត្តេយ្យសាលាឯកជនខ្លះគេរៀបចំជាលក្ខណៈពីរជនជាតិ។ នៅទីនោះគេនិយាយពីរភាសា ដូចជាភាសាអេស្ប៉ាញ និងភាសាអាល្ល៉ម៉ង់ជាដើម។
នៅតាមមត្តេយ្យសាលា/ កន្លែងមើលកុមារប្រចាំថ្ងៃជាច្រើនគេអោយក្មេងទាំងអស់ធ្វើតេស្តភាសានៅមុនពេលចូលសាលា។ ជួនកាលភាសាអាល្លឺម៉ង់ក៏លំបាកដែរសម្រាប់កូនអាល្លឺម៉ង់។ ក្មេង ដែលធ្វើតេស្តនេះមិនជាប់ទេ អាចនៅមត្តេយ្យសាលាបានមួយឆ្នាំទៀត ឬក៏អាចទទួលការឧបត្ថម្ភចំណេះភាសា។
Video International Sign
សំណួរគេចោទសួរជាញឹកញាប់
Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.
Contact form