កាតព្វកិច្ចរៀន និងចំណាយ
នៅប្រទេសអាល្លឺម៉ង់គេមានកាតព្វកិច្ចរៀនគឺមានន័យថា ក្មេងត្រូវទៅរៀននៅសាលា៩ឆ្នាំ។ នៅតាមរដ្ឋសហព័ន្ធខ្លះក៏មានកាតព្វកិច្ចរៀនសម្រាប់ក្មេង ដែលពុំមានឋានៈសិទ្ធិស្នាក់នៅច្បាស់លាស់ ដែរ។ ឆ្នាំសិក្សាចាប់ ផ្តើមពីខែសីហា ឬកញ្ញា ហើយចប់នៅខែមិថុនា ឬកក្កដាគឺវាផ្សេងៗពីគ្នាទៅតាមរដ្ឋសហព័ន្ធនិមួយៗ។ តាមធម្មតាសិស្សទៅរៀននៅសាលារដ្ឋ។ នៅទីនោះគេពុំត្រូវបង់ថ្លៃសាលាទេ។ គេត្រូវចេញតែចំណាយបន្តិចបន្តួចសម្រាប់ធ្វើការថតចម្លង សម្រាប់សម្ភារៈ និងការធ្វើដំណើរចេញទៅក្រៅតែប៉ុណ្ណោះ។ នៅសាលាឯកជនគេត្រូវបង់ថ្លៃសាលា។
ប្រភេទសាលា
សាលាមានច្រើនប្រភេទ។ ប្រព័ន្ធសិក្សាធិការនៅរដ្ឋសហព័ន្ធទាំងឡាយមានលក្ខណៈផ្សេងៗគ្នា។ ក្មេងទាំងអស់ ដែលមានអាយុ៦ ទៅ ៧ឆ្នាំ ត្រូវចូលសាលាបឋមសិក្សា។ បន្ទាប់ពីចប់ថ្នាក់ទី៤ហើយ (នៅតាមរដ្ឋសហព័ន្ធខ្លះ) ក្មេងចូលទៅសាលា ដែលមានកម្រិតថ្នាក់ខ្ពស់ជាងនេះ។ សាលាមានថ្នាក់ខ្ពស់ជាងនេះមានច្រើនប្រភេទ។ នៅឆ្នាំទី៤ សាលាបឋមសិក្សាច្រើនជូនមតិថា តើកូនអ្នកគួរបន្តទៅរៀននៅសាលាប្រភេទណា។ វាមានសាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩) „Hauptschule“ ឬសាលាមធ្យមសិក្សា„Mittelschule“ (ថ្នាក់ទី៥ ដល់ទី៩/ទី១០)។ នៅសាលានោះគេយកសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩) „Hauptschulabschluss“ ឬក៏សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩) កម្រិតគុណសម្បត្តិគ្រប់គ្រាន់„qualifizierender Hauptschulabschluss“។ នៅសាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩)គេរៀនមុខវិជ្ជាអនុវត្តផ្សេងៗដូចជា សិប្បកោសល្យ និងគំនូរបច្ចេកទេស។ សាលា ដែលមានកម្រិតខ្ពស់ជាងនេះគឺ សាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី១០) „Realschule“ (ថ្នាក់ទី៥ ដល់ថ្នាក់ទី១០)។ នៅទីនោះគេរៀនយកសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី១០) „Realschulabschluss“។ បន្ទាប់ពីបានបញ្ចប់សាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩) ឬក៏សាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី១០)ហើយ គេអាចចូលរៀនវិជ្ជាជីវៈមួយបាន។ ហើយវានៅមានសាលាមធ្យមសិក្សាទុតិយភូមិ (ដល់ថ្នាក់ទី១២) „Gymnasium“ទៀត ។ នៅសាលានេះគេប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Abitur) បន្ទាប់មកគេអាចចូលទៅសិក្សានៅសាកលវិទ្យាល័យបាន។ នៅសាលាមធ្យមសិក្សាទុតិយភូមិគេរៀនភាសាបរទេស២ ទៅ៣ភាសា ដូចជាភាសាអង់គ្លេស និងភាសាបារាំងជាដើម។
នៅរដ្ឋសហព័ន្ធខ្លះមានសាលារួម (Gesamtschule)។ នៅទីនោះ ប្រភេទសាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩) សាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី១០) និង សាលាមធ្យមសិក្សាទុតិយភូមិ ត្រូវគេរួមបញ្ចូលគ្នាអោយនៅក្នុងសាលាតែមួយ។ បើក្មេងម្នាក់ចង់ដូរប្រភេទសាលា ដូចជាដូរពីសាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩) ទៅសាលាមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី១០)គឺនៅទីនោះវាងាយជាងតាមធម្មតា។ នៅតាមសាលា ដែលបែងចែកប្រភេទដោយឡែកពីគ្នានានា គេអាចប្តូរពីសាលាប្រភេទមួយទៅមួយទៀតបានដែរ ប៉ុន្តែវាពុំមែនជាការងាយស្រួលនោះទេ។ នៅគ្រប់រដ្ឋសហព័ន្ធទាំងអស់មានសាលាទ្វេភាសា សាលាឧបត្ថម្ភ (Förderschule) សាលាមធ្យមសិក្សាទុតិយភូមិបច្ចេកទេស (Fachoberschule) និងសាលាមធ្យមសិក្សាទុតិយភូមិវិជ្ជាជីវៈ (Berufsoberschule)។
ពេលម៉ោងរៀន
នៅសាលាភាគច្រើនគេចេញពីរៀននៅពេលថ្ងៃត្រង់ ឬក៏ពេលរសៀល (ម៉ោង២ ឬ៣ រសៀល)។ បន្ទាប់មកកុមារអាចទៅទីសំណាក់ប្រចាំថ្ងៃ (Hort)បាន។ ក្មេងនោះអាចស្នាក់នៅទីនោះនៅពេលរសៀលបាន។ នៅទីនោះគេមានអាហារអោយក្មេងបរិភោគ និងមានអ្នកជួយក្មេងនោះពេលធ្វើការងារសម្រាប់ធ្វើនៅផ្ទះរបស់គេ។ គេត្រូវចេញថ្លៃសម្រាប់ទីសំណាក់ប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ សាលាពេញមួយថ្ងៃ (Ganztagsschule)កាន់តែមានច្រើនឡើងហើយ។ កុមារនៅសាលានេះពេញមួយថ្ងៃគឺ ភាគច្រើននៅរហូតដល់ម៉ោង ៤ ឬម៉ោង ៥ ល្ងាច។
មុខវិជ្ជា
នៅសាលាក្មេងត្រូវរៀនមុខវិជ្ជាជាច្រើន។ នៅក្នុងនោះក៏មានមុខវិជ្ជាកីឡាដែរ។ នៅសាលាបឋមសិក្សាគេមិនទាន់ធ្វើការបំបែកសិស្សទេគឺ ក្មេងស្រី និងក្មេងប្រុសធ្វើកីឡាជាមួយគ្នា។ នៅតាមសាលាដ៏ទៃទៀតក្មេងស្រី និងក្មេងប្រុសជួនត្រូវចូលរួមក្នុងវិជ្ជាកីឡាជាមួយគ្នា ជួនត្រូវរៀនមុខវិជ្ជានេះបែកគ្នា។ មុខវិជ្ជាហែលទឹកក៏ឧស្សាហ៍មានដែរ។
សាលាភាគច្រើនមានមុខវិជ្ជាសាសនាគ្រិស្ត។ គេអាចលុបឈ្មោះចេញពីមុខវិជ្ជាសាសនាបាន ហើយមិនចាំបាច់ទៅរៀនមុខវិជ្ជានេះទេ។ វាមានមុខវិជ្ជាដ៏ទៃទៀតជំនួសមុខវិជ្ជានេះ ដូចជាមុខវិជ្ជាសីលធម៌ ហើយនៅតាមសាលាមួយចំនួនមានមុខវិជ្ជាស្តីពីសាសនាដ៏ទៃទៀត (ដូចជា សាសនាឥស្លាម ឬក៏សាសនាជ្វីហ្វ)។
សកម្មភាពក្រៅសាលា
តាមធម្មតានៅក្នុងឆ្នាំសិក្សាមួយគឺ សិស្សតែងតែធ្វើដំណើររួមថ្នាក់ម្តង។ ដំណើរនេះមានរយៈពេលពី៣ ទៅ ៥ ថ្ងៃ។ សិស្សមួយថ្នាក់ធ្វើដំណើររួមគ្នាទៅក្រុងមួយទៀត ឬទៅកន្លែងណាមួយទៀត។ សាលាក៏មានថ្ងៃសិស្សចេញដើរដែរ។ នៅថ្ងៃនោះសិស្សមួយថ្នាក់នាំគ្នាចេញដើរទៅទីខាងក្រៅ។ នៅពេលនោះគេរៀនអំពីប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិ។ សាលាក៏រៀបចំធ្វើពិធីផ្សេងៗនៅសាលាដែរ។ ពេលនោះគេលេងល្ខោន ឬក៏ប្រគំតន្រ្តី ដោយមានសិស្សខ្លួនឯងជាអ្នកលេង និងជាអ្នកប្រគំ។
ម្តាយឪពុក
សាលានិមួយៗសុទ្ធតែមានតំណាងឪពុកម្តាយសិស្ស។ តំណាងនេះគឺឪពុកម្តាយសិស្ស ដែលធ្វើសហការជាមួយនឹងសាលា។ ក្នុងមួយឆ្នាំគេរៀបចំធ្វើរាត្រីជួបឪពុកម្តាយសិស្ស (Elternabend)ជាច្រើនលើក។ នៅពេលនោះឪពុកម្តាយសិស្សបានទទួលពត៌មានសំខាន់ៗពីគ្រូ ហើយគេមានឱកាសបានស្គាល់គ្នា។ គេអាចដាក់ពេលកំណត់សុំជួបគ្រូណាម្នាក់បាន ហើយទៅជួបពិភាក្សាជាមួយគ្រូនោះតែម្នាក់ឯងបាន។ ការពិភាក្សាបែបនេះគេហៅថា ការជួបពិភាក្សាជាមួយឪពុកម្តាយ (Elterngespräch)។ គេធ្វើការពិភាក្សានេះនៅពេល ដែលមានបញ្ហានៅសាលា ឬមួយក៏គេចង់ដឹងថា តើកូនរបស់គេបានសេចក្តីសុខឬទុក្ខយ៉ាងណាខ្លះនៅសាលានោះ។
Video International Sign
សំណួរគេចោទសួរជាញឹកញាប់
Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.
Contact form