ការសិក្សាអំពីដំណាក់កាលឆ្លងពីការផ្តល់ការឧបត្ថម្ភចំណេះភាសានៅដំណាក់កាលមុនសមាហរ័ណកម្មរហូតទៅដល់វគ្គសិក្សាសមាហរ័ណកម្ម (២០១១) បានបង្ហាញអោយឃើញថា ជនអន្តោប្រវេសន្តថ្មី ដែលបានធ្វើការប្រឡងភាសាកម្រិត A1 ដើម្បីសុំទិដ្ឋាការនៅប្រទេសខ្លួនរួចហើយ (ត្រូវ)នៅរង់ចាំយូរបន្តិចទម្រាំអាចមានលទ្ធភាពរៀនសូត្រអំពីភាសា និងវប្បធម៌អាល្លឺម៉ង់អោយបានច្រើននៅក្នុងក្របខ័ណ្ឌនៃវគ្គសិក្សាសមាហរ័ណកម្មនៅប្រទេសអាល្លឺម៉ង់ជាថ្មីឡើងវិញបាននោះ។ លើសពីនេះទៅទៀតការសិក្សានេះបានបង្ហាញអោយឃើញដែរថា វាមានកង្វះសម្ភារៈរៀន សម្ភារៈលំហាត់ និងពត៌មាន ដែលស្របទៅតាមតម្រូវការរបស់ក្រុមគោលដៅនេះ និងដែលជាសម្ភារៈ គេអាចប្រើប្រាស់បានសម្រាប់រៀនដោយខ្លួនឯងនៅក្នុងដំណាក់កាលឆ្លងកាត់នេះ។ ដោយសារកង្វះខាតនេះហើយ បានជារហូតទៅដល់ពេលមានវគ្គសិក្សាសមាហរ័ណកម្ម វាមានករណីជាច្រើនដែលចំណេះភាសាបានថយចុះ។ ជនអន្តោប្រវេសន៍បានអោយដឹងថា គេមានទឹកចិត្តចង់រៀន
វិទ្យាស្ថាន Goethe-Institut ធ្វើការឆ្លើយតបអោយស្របទៅនឹងតម្រូវការនេះតាមរយៈគេហទំព័រ „Mein Weg nach Deutschland“ និងប្រធានបទគោលនៃគម្រោង „Mein Weg nach Deutschland“ (បានទទួលការឧបត្ថម្ភហិរញ្ញវត្ថុរួមពីការឧបត្ថម្ភរបស់មូលនិធិ Asyl-, Migrations- und Integrationsfonds (AMIF))។
គម្រោងនេះមានទិសដៅធ្វើអោយដំណាក់កាលឆ្លងកាត់ពីវគ្គរៀនភាសា ទទួលពត៌មាន និងការពិគ្រោះនៅដំណាក់កាលមុនសមាហរ័ណកម្មនៅបរទេស និងវគ្គសិក្សាជម្រុញចំណេះភាសាជាលើកដំបូង និងវិធានការសមាហរ័ណកម្មនានានៅសហព័ន្ធអាល្លឺម៉ង់មានលក្ខណៈកាន់តែប្រសើរឡើង។ គេហទំព័រនេះនឹងជួយកែលម្អនិងពង្រឹងដល់ចំណេះភាសា និងចំណេះដឹងពីប្រទេស ដែលទទួលបាននៅក្នុងវគ្គសិក្សាក្នុងដំណាក់កាលមុនសមាហរ័ណកម្មនោះ។ ក្រៅពីនេះ តាមរយៈការប្រើប្រាស់គេហទំព័រនេះ ក្រុមអ្នករៀននឹងទទួលបាននូវ ពត៌មានចាំបាច់ផ្សេងៗសម្រាប់ធ្វើការរៀបចំជីវិតនៅប្រទេសអាល្លឺម៉ង់ ដូចជាអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬក៏ការណែនាំអោយដឹងសម្រាប់ពេលដំបូងនៅប្រទេសអាល្លឺម៉ង់។
នៅត្រង់កន្លែងមានចំណងជើងថា “ គ្រូ ” គ្រូបង្រៀន និងអ្នកពិគ្រោះនឹងឃើញមានខ្សែភាពយន្តពត៌មានប្រាំនាទីស្តីពីគេហទំព័រនេះ និងឯកសារ PDF ចំនួន៣០សន្លឹក ដែលណែនាំអំពីការប្រើប្រាស់គេហទំព័រនេះសម្រាប់វគ្គបង្រៀនកម្រិត A1។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកនិពន្ធ អ្នកអភិវឌ្ឍគម្រោង ផលិតករខ្សែភាពយន្ត អ្នកធ្វើហ្ក្រាហ្វិច អ្នករៀបរៀងសេចក្តី និងអ្នកឯកទេសទាំងអស់ ដែលបានរួមវិភាគទានធ្វើអោយគេហទំព័រដែលផ្តល់ពត៌មានគ្រប់សព្វនេះអាចមានដំណើរការអនឡាញបាន! អ្នកទាំងនោះតាមធម្មតាគឺត្រូវបានលើកឡើងដោយផ្ទាល់ហើយនៅក្នុងអ្វីៗដែលមាននៅក្នុងកន្លែងដាក់ចំណងជើងថា “ហ្វឹកហ្វឺនភាសាអាល្លឺម៉ង់” ។ ទន្ទឹមនឹងនេះដែរយើងសូមថ្លែងអំណរគុណចំពោះអ្នកនិពន្ធ និងអ្នករៀបរៀងសេចក្តីឈ្មោះ Stefan Münchow Freya Conesa Joanna Chlebnikow Csaba Gloner Janna Degener Ellen Bachmann Marion Hollerung និង Julia Meyer នៅស្ថាប័នស្រាវជ្រាវអន្តរជាតិផ្នែកចំណេះច្រើនភាសា (Internationale Forschungsstelle für Mehrsprachigkeit) ដែលបានធ្វើនិងរៀបសម្រួលលំហាត់ និងអត្ថបទសំខាន់ៗសម្រាប់គេហទំព័រនេះ។
យើងសូមថ្លែងអំណរគុណចំពោះសហភាព អឺរ៉ុប ដែលផ្តល់ការឧបត្ថម្ភហិរញ្ញវត្ថុដល់គម្រោងនេះ បើពុំមានការឧបត្ថម្ភនេះទេ គម្រោងនេះពិតជាពុំអាចនឹងសម្រេចបានឡើយ។