Man sieht eine Straße in Berlin mit vielen Menschen, die über die Straße gehen und einem Bus und Trams im Hintergrund. © Goethe-Institut

ដើរ ឬក៏ជិះកង់

នៅតាមភូមិ និងក្រុងតូចៗគេអាចដើរទៅដល់ទីនានាជាច្រើនបាន។ មនុស្សជាច្រើននៅប្រទេសអាល្លឺម៉ង់ចូលចិត្តជិះកង់ទៅស៊ូពើម៉ាគីត ឬក៏ទៅធ្វើការ។ នៅតាមផ្លូវជាច្រើនមានផ្លូវសម្រាប់កង់។ បើគ្មានផ្លូវសម្រាប់កង់ទេមនុស្សពេញវ័យត្រូវជិះកង់នៅលើផ្លូវធម្មតា។ ក្មេងមានអាយុត្រឹម ៨ ឆ្នាំ ត្រូវជិះកង់តាមផ្លូវសម្រាប់មនុស្ស ដើរ។ ក្មេងមានអាយុត្រឹម ១០ ឆ្នាំ អាចជិះកង់តាមផ្លូវសម្រាប់មនុស្សដើរបាន។ នៅក្នុងពេលធ្វើចរាចរណ៍វាមានបទបញ្ញត្តិផ្សេងៗទៀតសម្រាប់អ្នកដើរ និងអ្នកជិះកង់។ ឧទាហរណ៍ តើអ្នកដើរឆ្លងថ្នល់ពេលមានភ្លើងក្រហមឬ? ឬក៏ តើអំពូលភ្លើងកង់របស់អ្ន​កវាដាច់ឬ? បើនគរបាលឃើញសភាពដូច្នេះ គឺអ្នកត្រូវបង់ប្រាក់ពិន័យ គឺត្រូវទទួលទោស។

Ansicht auf einen Gehweg mit abgestellten E-Rollern und Fahrrädern, im Hintergrund drei junge Männer und ein Schild einer Curry-Wurst-Bude. © Goethe-Institut

មធ្យោបាយដឹកជញ្ជូនសាធារណៈ 

នៅតាមទីក្រុងមានមធ្យោបាយដឹកជញ្ជូនសាធារណៈផ្សេងៗដូចជា រថភ្លើងក្រុង(S-Bahn) រថភ្លើងក្រោមដី (U-Bahn ) ត្រាំវ៉ាយ (នៅអាល្លឺម៉ង់ភាគខាងត្បូងគេហៅ Trambahn) និងរថយន្តក្រុង។ គេច្រើនទិញសំបុត្រជិះរថភ្លើងនៅតាមម៉ាស៊ីនលក់សំបុត្រនៅស្ថានីយរថភ្លើង ឬនៅតាមចំណតនានា។ នៅតាមស្ថានីយរថភ្លើងមានកន្លែងលក់សំបុត្រជិះ។ ជួនកាលគេក៏អាចទិញសំបុត្រនៅក្នុងរថយន្តក្រុងបានដែរ។ អ្នកអាចទិញសំបុត្រជិះប្រចាំអាទិត្យ ប្រចាំខែ ឬប្រចាំឆ្នាំក៏បាន។ បើអ្នកឧស្សាហ៍ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ អ្នកគួរទិញសំបុត្របែបនេះ ព្រោះវាធូរថ្លៃជាង។ កុមារ សិស្ស និស្សិត ជនពិការ និងមនុស្សចាស់ជរាច្រើនបានទទួលការបញ្ចុះថ្លៃសំបុត្រជិះ។ គេបង់ថ្លៃជិះតិចជាងធម្មតា។ នៅតាមរថយន្តក្រុង និងរថភ្លើងគេមានធ្វើការឆែកសំបុត្រជិះ។ បើនៅពេលឆែកសំបុត្រនោះអ្នកគ្មានសំបុត្រជិះទេ អ្នកត្រូវបង់ប្រាក់ពិន័យ។ 

នៅតាមចំណត និងតាមស្ថានីយរថភ្លើងមានតារាងពេលដំណើរ។ នៅក្នុងតារាងពេលដំណើរនោះគេផ្តល់ពត៌មានថា តើរថយន្តក្រុង ឬរថភ្លើងចេញទៅណានៅពេលណា។ អ្នកក៏អាចរកពត៌មានទាំងនេះតាមគេហទំព័ររបស់ក្រុមហ៊ុនដឹកជញ្ជូនទាំងនេះបានដែរ។

In einer Unterführung sieht man ein Fahrrad, zwei E-Roller und beklebte Säulen, im Hintergrund fährt eine Tram vorbei. © Goethe-Institut

ដំណើរតាមរថយន្ត 

មនុស្សជាច្រើនធ្វើដំណើរនៅក្នុងក្រុង ដោយប្រើប្រាស់រថយន្តរបស់ខ្លួន។ នៅក្នុងក្រុងមានកន្លែងចតរថយន្ត និងអគារចំណតរថយន្ត។ ផ្លាកនៅតាមថ្នល់ចង្អុលបង្ហាញអ្នកពីលទ្ធភាពចតយានជំនិះទាំងឡាយ។ ភាគច្រើនគឺអ្នកត្រូវបង់ថ្លៃចតយានជំនិះបន្តិច។ ពេលអ្នកបើករថយន្ត អ្នកត្រូវតែយកប័ណ្ណបើកបរ និងប័ណ្ណចុះបញ្ជី រថយន្តទៅតាមខ្លួនជានិច្ច។ នៅពេលធ្វើការត្រួតពិនិត្យ នគរបាលតែងតែសួររកប័ណ្ណទាំងនេះ។

ការធ្វើដំណើរ

អ្នកចង់ធ្វើដំណើរទៅក្រុងដ៏ទៃទៀតនៅប្រទេសអាល្លឺម៉ង់ ឬក៏ចង់ទៅប្រទេសក្រៅ? ក្នុងករណីនេះវាមានលទ្ធភាពផ្សេងៗ ដូចជាជិះរថភ្លើង ជិះយន្តហោះ ឬក៏ជិះរថយន្តក្រុង។ ទីចំណតរថយន្តក្រុងនៅតាមក្រុងភាគច្រើនគឺច្រើនតែនៅជិតស្ថានីយរថភ្លើងធំ។ បើគេជិះរថភ្លើងគឺ គេច្រើនជិះរថភ្លើងរបស់ Deutsche Bahn (DB)។ វាឧស្សាហ៍មានការចុះថ្លៃសំបុត្រដែរ។ កាលណាគេទិញសំបុត្រទុកមុនជាយូរ គេអាចរកសំបុត្រថោកៗបាន។ គេអាចធ្វើដំណើរតាមយន្តហោះក៏បាន។ បើធ្វើដំណើរទៅកោះនានានៅសមុទ្រខាងជើង (Nordsee) និង សមុទ្រខាងកើត (Ostsee) គេអាចជិះកប៉ាល់ធំៗទៅទីនោះបាន។

Ansicht auf ein Bahnhofsgebäude, oben ist ein abgeschnittenes Deutsche Bahn-Logo zu sehen, außerdem Wegweiser zu den Gleisen. © Goethe-Institut

Video International Sign

សំណួរគេចោទសួរជាញឹកញាប់

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form