Ein Fahrrad mit zwei Körben ist gefüllt mit Einkäufen. © Goethe-Institut

    ទិញឥវ៉ាន់

    ហាងលក់របស់ត្រូវការប្រចាំថ្ងៃ

    ស៊ូពើម៉ាគីតមាននៅគ្រប់ទីក្រុងទាំងអស់ ហើយនៅតាមភូមិខ្លះនៅប្រទេសអាល្លឺម៉ង់ក៏មានដែរ។ នៅទីនោះគេអាចទិញរបស់សំខាន់ៗប្រចាំថ្ងៃមួយចំនួនបានដូចជា នំប៉័ង និងសាច់ យ៉ាអួ និងសូកូឡា សាប៊ូ និងក្រដាស បង្គន់។ ស៊ូពើម៉ាគីតបើកទ្វារពីម៉ោង ៧ ឬ ៨ ព្រឹក ទៅរហូតដល់ម៉ោង ៨ យប់ យ៉ាងតិច ហើយជួនកាលបើកដល់ម៉ោង ១០យប់ ក៏មានដែរ។ តើអ្នកចង់ទិញម្ហូបអាហារស្រស់ៗឬ? នៅកន្លែងជាច្រើនគេបើកផ្សារប្រចាំអាទិត្យ (Wochenmarkt)មួយដង ឬក៏ពីរដងក្នុងមួយអាទិត្យ។ គេច្រើនបើកផ្សារប្រចាំអាទិត្យនេះនៅថ្ងៃ សៅរ៍។ នៅផ្សារប្រចាំអាទិត្យគេមានលក់ផ្លែឈើ បន្លែ និងគ្រឿងបរិភោគពិសេសមាននៅក្នុងតំបន់នោះ។ សាច់ស្រស់ៗ និងសាច់ក្រកថ្មីៗមាននៅកន្លែងលក់សាច់ “Fleischerei” (នៅតំបន់ភាគខាងត្បូងប្រទេស អាល្លឺម៉ង់គេហៅថា “Metzgerei” )។ នំប៉័ងថ្មីៗគេអាចទិញបាននៅហាងនំប៉័ង (Bäckerei)។

    ហាងនំប៉័ង កន្លែងលក់សាច់ និងហាងតូចៗមួយចំនួនបិទទ្វារពេលថ្ងៃត្រង់។ ពេលល្ងាចភាគច្រើនគេបើកទ្វារដល់ត្រឹមម៉ោង ៦ ឬ ៦កន្លះតែប៉ុណ្ណោះ។ ផ្សារប្រចាំអាទិត្យបើកពីព្រលឹមរហូតដល់ថ្ងៃរសៀល។ នៅថ្ងៃអាទិត្យហាងទាំងអស់បិទទ្វារ។

    Auf einem Tisch liegen in einem Beutel verschiedene Gemüsesorten, Obst und andere Einkäufe © Goethe-Institut

    សេវាយកអោយ

    បើអ្នកមិនចង់ចេញពីផ្ទះ ដើម្បីទៅរកទិញឥវ៉ាន់ទេ អ្នកអាចប្រើប្រាស់សេវាយកអោយ (Lieferservice)បាន គឺអ្នកទូរស័ព្ទហៅសេវាយកអោយមួយ ឬក៏បំពេញបែបបទមួយតាមអ៊ីនធើណេត។ បន្ទាប់មកមាននរណាម្នាក់យកឧទាហរណ៍ដូចជា ភីហ្សា ឬក៏ទឹកសុទ្ធមកអោយអ្នកដល់ផ្ទះ។ ក៏ប៉ុន្តែការប្រើសេវានេះវាថ្លៃជាងអ្នកទៅទិញឥវ៉ាន់នៅហាងដោយខ្លួនឯង។ នៅភូមិជាច្រើនពុំមានហាងទេ តែមានពាណិជ្ជករចល័តដឹកទំនិញយកទៅលក់នៅទីនោះដោយទៀងទាត់។ គេលក់គ្រឿងបរិភោគ និងរបស់សម្រាប់តម្រូវការប្រចាំថ្ងៃផ្សេងៗ។

    ហាងឯកទេស និងអ៊ីនធើណេត

    បើអ្នកចង់ទិញឧទាហរណ៍ដូចជា ទូ កុំព្យូទ័រ ឬក៏ស្បែកជើងមួយគូ អ្នកអាចទៅទិញរបស់ទាំងនេះនៅហាងលក់ឥវ៉ាន់ធំមួយ ឬក៏នៅហាងឯកទេសមួយបាន។ ហាងធំមានលក់ទំនិញផ្សេងៗជាច្រើន។ ហាងលក់ឥវ៉ាន់ធំៗច្រើនមាននៅទីក្រុង។ ហាងឯកទេសលក់តែទំនិញ ដែលមានកំណត់លក្ខណៈពិសេសណាមួយតែប៉ុណ្ណោះ ឧទាហរណ៍ដូចជាហាងលក់គ្រឿងសង្ហារឹម ហាងលក់គ្រឿងអេឡិចត្រូនិច ឬក៏ហាងលក់ស្បែក ជើង។ គេច្រើនបើកទ្វារពីម៉ោង ៩ និង ៣០ នាទី ដល់ម៉ោង ៨ យប់ ហើយជួនកាលបើកដល់ត្រឹមម៉ោង ៦ កន្លះល្ងាចតែប៉ុណ្ណោះ។ 

    សព្វថ្ងៃនេះអ្នកក៏អាចទិញរបស់ជាច្រើនតាមអ៊ីនធើណេតបានដែរ។ ភាគច្រើនគឺ អ្នកត្រូវចាំតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ហើយគេនឹងយករបស់ទាំងនោះមកអោយអ្នកដល់ផ្ទះ។

    In einem Möbelhaus sieht man ein eingerichtetes Wohnzimmer mit verschiedenen Möbeln zum Verkauf. © Goethe-Institut

    ការបង់ប្រាក់

    នៅប្រទេសអាល្លឺម៉ង់គេអាចប្រើមធ្យោបាយបង់ប្រាក់ផ្សេងៗបាន។ អ្នកអាចប្រើសាច់ប្រាក់ ដើម្បីបង់ថ្លៃទំនិញនៅទីណាក៏បាន។ បើអ្នកមានគណនេយ្យនៅធនាគារមួយ អ្នកនឹងបានកាតឥណទាន EC-Karte​ មួយ និងក្នុងករណីភាគច្រើនក៏បានកាតឥណទាន(MasterCard ឬ Visa)។ នៅតាមហាងភាគច្រើនអ្នកអាចបង់ថ្លៃទំនិញបាន ដោយប្រើកាតឥណទាន EC-Karte ឬ កាតឥណទានរបស់អ្នកបាន។ 

    បើគេទិញឥវ៉ាន់តាមអ៊ីនធើណេត គេអាចបង់ថ្លៃឥវ៉ាន់បាន ដោយប្រើកាតឥណទាន ឬក៏តាមការកាត់យកប្រាក់ពីគណនេយ្យធនាគារ (Bankeinzug) ឬក៏តាមវិក្កយបត្រ (Rechnung)។ បើអ្នកចង់អោយគេកាត់យកប្រាក់ពីគណនេយ្យធនាគារ អ្នកត្រូវសរសេរប្រាប់តួលេខគណនេយ្យអ្នកអនឡាញ។ គេនឹងកាត់យកប្រាក់នោះពីគណនេយ្យរបស់អ្នក។ បើបង់តាមវិក្កយបត្រគឺអ្នកត្រូវផ្ទេរប្រាក់ចេញពីគណនេយ្យរបស់អ្នកទៅអោយគេ។

    Eine Person zieht eine Kreditkarte aus einem Geldbeutel. © Goethe-Institut
    តម្លៃ ការធានា និងការប្តូរ

    ហាងភាគច្រើននៅប្រទេសអាល្លឺម៉ង់លក់ទំនិញមានតម្លៃថេរ។ នៅផ្សារ ឬក៏ពេលទិញឥវ៉ាន់ថ្លៃៗនៅតាមហាងឯកទេសជួនកាលអ្នកអាចតថ្លៃបាន។ ប៉ុន្តែរឿងតថ្លៃវាពុំមែនមានជាទូទៅទេ។ 

    អ្នកបានទិញរបស់មួយ ហើយរបស់នោះវាខូចឬ? អ្នកបានទទួលការធានា (Gewährleistung)ពីរឆ្នាំលើរបស់នោះ មានន័យថា គេត្រូវអោយរបស់ថ្មីមួយទៀតមកអ្នក។ ឬក៏អ្នកប្រគល់របស់ខូចនោះទៅគេ ហើយយកប្រាក់អ្នកមកវិញ។ ឬក៏ងក្នុងរយៈពេលធានាគឺ គេត្រូវជួសជុលវាដោយឥតគិតថ្លៃ។ ឬមួយក៏អ្នកបានទូរទស្សន៍ថ្មីមួយទៀត។

    ហាងខ្លះផ្តល់លទ្ធភាពអោយដូរវិញបាន ដូចជាថា បើអ្នកមិនពេញចិត្តនឹងរបស់នោះទេ អ្នកអាចយករ​បស់នោះមកអោយគេវិញបាន ហើយគេនឹងជូនប្រាក់អ្នកវិញ។ បើទិញរបស់តាមអ៊ីនធើណេត ឬក៏តាមហាងធំៗគេអាចយករបស់មកដូរវិញបាននៅក្នុងរយៈពេល ១៤ ថ្ងៃ។ នៅពេលដូរនោះ គេត្រូវយកវិក្កយបត្រទៅបង្ហាញអ្នកលក់។ ចំពោះឥវ៉ាន់លក់ជូនតាមតម្លៃពិសេស (Sonderangebote) វិញគឺ ភាគច្រើនគេពុំអាចដូរវាវិញបានទេ។

    Video International Sign

    00:01
    00:00
    Progressive stream type not supported or the stream has an error (SOURCE_PROGRESSIVE_STREAM_ERROR)

    សំណួរគេចោទសួរជាញឹកញាប់

    Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

    Contact form