Eine Demonstration mit vielen Menschen ist zu sehen. Im Vordergrund sieht man eine Regenbogenfahne. © Goethe-Institut

រដ្ឋធម្មនុញ្ញអាល្លឺម៉ង់មានឈ្មោះថា ច្បាប់មូលដ្ឋាន។ ច្បាប់មូលដ្ឋានកំណត់អំពីបទបញ្ញត្តិច្បាប់ និងនយោបាយសំខាន់ៗបំផុតសម្រាប់សាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់។ ជាឧទាហរណ៍ នៅក្នុងរដ្ឋធម្មនុញ្ញមានបញ្ញត្តិចែងថា ប្រទេសអាល្លឺម៉ង់ជារដ្ឋប្រជាធិបតេយ្យ។ នេះគឺមានន័យថា ជនគ្រប់រូបអាចចូលរួមក្នុងសកម្មភាពនយោបាយបាន ដូចជាចូលរួមក្នុងសមាគម ក្នុងការផ្តួចផ្តើមគំនិតផ្សេងៗ ក្នុងសហជីព ឬក៏ក្នុងគណបក្សណាមួយ។

បក្សនយោបាយទាំងឡាយគេមានកម្មវិធី និងទិសដៅផ្សេងៗគ្នា។ បក្ស ដែលធំជាងគេគឺ បក្ស បក្សប្រជាធិបតេយ្យសង្គម SPD (Sozialdemokratische Partei Deutschland) សហភាពប្រជាធិបតេយ្យ គ្រិស្ត CDU (Christlich Demokratische Union) បក្សសហព័ន្ធ៩០/បក្សបៃតង Bündnis 90/Die Grünen បក្សប្រជាធិបតេយ្យសេរី​ FDP (Freie Demokratische Partei )  AfD (Alternative für Deutschland) បក្សខាឆ្វេង (Die Linke)។ ក្រៅពីនេះនៅមានបក្សតូចៗជាច្រើនទៀត។ 

Eine Demonstrationen zum Klima ist zu sehen. Viele Plakate werden in die Luft gehalten. © Goethe-Institut

នៅក្នុងរដ្ឋធម្មនុញ្ញក៏មានចារអំពីសិទ្ធិ និងកាតព្វកិច្ចរបស់មនុស្សនៅប្រទេសអាល្លឺម៉ង់ដែរ។ កាតព្វកិច្ចសំខាន់ ៗ បំផុតមានដូចជា កាតព្វកិច្ចរៀន។ បន្ទាប់មកមានកាតព្វកិច្ចបង់ពន្ធគឺ អ្នកណាមានប្រាក់ចំណូល អ្នកនោះត្រូវបង់ពន្ធ។​​ រួចមានកាតព្វកិច្ចគោរពច្បាប់គឺមានន័យថា ជនគ្រប់រូបត្រូវតែគោរពច្បាប់។ 

ហើយនេះគឺសិទ្ធិសំខាន់ៗទាំងឡាយ :

ត្តិយសមនុស្ស : គេត្រូវមានការគោរពចំពោះមនុស្សគ្រប់រូប។

ភាពស្មើសិទ្ធិ : មនុស្សទាំងអស់មានសិទ្ធិស្មើគ្នា។ ជាឧទាហរណ៏ ស្រី្ត និងបុរសមានសិទ្ធិស្មើគ្នា។  

សមភាពចំពោះមុខច្បាប់ : មនុស្សទាំងអស់មានភាពស្មើគ្នានៅចំពោះមុខច្បាប់។

សិទ្ធិបញ្ចេញមតិដោយសេរី : មនុស្សទាំងឡាយអាចបញ្ចេញមតិបានតាមការគិតរបស់គេ។ សេរីភាពធ្វើការប្រជុំ : មនុស្សទាំងឡាយអាចធ្វើការជួបជុំគ្នាជាក្រុមបាន។

សេរីភាពផ្លាស់ប្តូរទីកន្លែង : មនុស្សទាំងឡាយអាចទៅរស់នៅ និងតាំងទីលំនៅឯណាក៏បានតាមតែចិត្តគេ ចង់។ សេរីភាពមុខរបរ : មនុស្សទាំងឡាយមានសិទ្ធិជ្រើសរើសមុខរបរខ្លួនបានដោយសេរី។

សិទ្ធិដ៏ទៃទៀតគឺ សិទ្ធិស្តីពីការការពារសមគ្គសង្វាស និងគ្រួសារ សិទ្ធិបោះឆ្នោត និងសេរីភាពជំនឿសាសនា។ 

សិទ្ធិបោះឆ្នោតកំណត់ថា ប្រជាពលរដ្ឋនៅប្រទេសអាល្លឺម៉ង់អាចចូលរួមបោះឆ្នោតបាន។ ហើយគេក៏អាចឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតបានដែរ។ ការបោះឆ្នោតត្រូវប្រព្រឹត្តទៅដោយសម្ងាត់ ដោយមនុស្សទូទៅអាចចូលរួមបោះឆ្នោតបាន និងដោយសេរី។ ការបោះឆ្នោតមានច្រើនប្រភេទគឺមាន ការបោះឆ្នោតអឺរ៉ុប ការបោះឆ្នោតសភាសហព័ន្ធរួម ការបោះឆ្នោតសភារដ្ឋសហព័ន្ធនិមួយៗ និងការបោះឆ្នោតឃុំ។ ពលរដ្ឋសហភាពអឺរ៉ុបទាំងអស់ ដែលរស់នៅប្រទេសអាល្លឺម៉ង់ អាចចូលរួមក្នុងការបោះឆ្នោតអឺរ៉ុប និងការបោះឆ្នោតឃុំ បាន។ តាមធម្មតាគេមានសិទ្ធិបោះឆ្នោតចាប់ពីអាយុ ១៨ ឆ្នាំ ទៅ។ នៅតាមរដ្ឋសហព័ន្ធមួយចំនួនគេអាចទៅចូលរួមក្នុងការបោះឆ្នោតឃុំបានចាប់ពីអាយុ ១៦ ឆ្នាំ ទៅ។ មានតែពលរដ្ឋអាល្លឺម៉ង់ ដែលមានអាយុយ៉ាងតិច១៨ ឆ្នាំទេ ដែលមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតសភារដ្ឋសហព័ន្ធនិមួយៗ និងការបោះឆ្នោតសភាសហព័ន្ធរួម។ នៅកន្លែងមួយចំនួនមានទីប្រឹក្សាសមាហរ័ណកម្ម ឬទីប្រឹក្សាអមផ្នែកសមាហរ័ណកម្ម។ ទីប្រឹក្សាទាំងនេះត្រូវជ្រើសរើសឡើងដោយជនអន្តោប្រវេសន៍។ ទីប្រឹក្សាអមផ្នែកសមាហរ័ណកម្មធ្វើការងារបម្រើផលប្រយោជន៍នយោបាយរបស់ជនអន្តោប្រវេសន៍។ គេក៏ជួយនៅពេលមានសំណួរ ឬក៏មានបញ្ហាអ្វីដែរ។ តាម រយៈសកម្មភាពនេះគេចង់ធ្វើការកែលម្អដល់ការរស់នៅជាមួយគ្នារបស់ជនអន្តោប្រវេសន៍ និងជនជាតិ អាល្លឺម៉ង់។

Das Innere einer christlichen Kirche ist zu sehen. © Goethe-Institut

សេរីភាពជំនឿសាសនាកំណត់ថា មនុស្សគ្រប់រូបអាចសម្រេចជ្រើសយកជំនឿសាសនារបស់ខ្លួន និងអាច អនុវត្តសកម្មភាពជំនឿរបស់ខ្លួនបាន។ ជាផ្លូវការមានមនុស្សប្រមាណជាមួយភាគបីនៅប្រទេសអាល្លឺម៉ង់ ដែលពុំមានកាន់សាសនាអ្វីឡើយ។ ជនជាតិអាល្លឺម៉ង់ភាគច្រើនកាន់សាសនាគ្រិស្ត គឺខាងនិកាយ កាតូលិក-រ៉ូម ឬខាងនិកាយប៉្រូតេស្តង់។ ថ្ងៃបុណ្យគ្រិស្តសាសនាមួយចំនួន ដូចជាថ្ងៃបុណ្យណូអែល ឬបុណ្យ អ៊ីស្ទ័រ ជាថ្ងៃបុណ្យ ដែលមានកំណត់តាមច្បាប់។ នេះគឺមានន័យថា មនុស្សភាគច្រើនពុំត្រូវទៅធ្វើការទេនៅថ្ងៃទាំងនោះ។ ប៉ុន្តែនៅប្រទេសអាល្លឺម៉ង់ក៏មានអ្នកកាន់សាសនាឥស្លាម និងសាសនាដ៏ទៃទៀតជាច្រើនដែរ។ នៅតាមសាលាគេមានបង្រៀនមុខវិជ្ជាសាសនាខាងប៉្រូតេស្តង់ និងកាតូលិក។ នៅតាមសាលាខ្លះមានបង្រៀនមុខវិជ្ជាសាសនាគ្រិស្ត-អ័រតូដុក្ស សាសនាជ្វីហ្វ និងសាសនាឥស្លាមដែរ។ ឪពុកម្តាយអាចសម្រេចថា តើអោយកូនរបស់ខ្លួនទៅចូលរៀនមុខវិជ្ជាសាសនាឬទេ។ គេក៏អាចសម្រេចបានដែរថា អោយកូនរបស់គេទៅចូលរួមរៀនមុខវិជ្ជាសាសនាមួយណានោះ។

Menschen sitzen vor einem Cafe in der Sonne. Ein Mann in einem Rollstuhl ist zu sehen. © Goethe-Institut


 

Video International Sign

សំណួរគេចោទសួរជាញឹកញាប់

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form