គណនេយ្យ
បើអ្នករស់នៅ និងធ្វើការនៅប្រទេសអាល្លឺម៉ង់ អ្នកត្រូវមានគណនេយ្យធនាគារមួយ។ អ្នកអាចបើកគណនេយ្យរបស់អ្នកនៅធនាគារមួយ ឬក៏នៅធនាគារ Sparkasse បាន។ ធនាគារ និងធនាគារ Sparkasse ជាច្រើនមានសាខារបស់ខ្លួន។ ធនាគារខ្លះគេអាចប្រើប្រាស់បានតែតាមរយៈអ៊ីនធើណេតតែប៉ុណ្ណោះ។ ភាគច្រើនគេត្រូវបង់កម្រៃបន្តិចសម្រាប់ការប្រើប្រាស់គណនេយ្យ។ សម្រាប់សិស្ស និងនិស្សិតគេពុំគិតថ្លៃប្រើប្រាស់គណនេយ្យទេ។ គណនេយ្យមានច្រើនប្រភេទ។ ក្នុងករណីគណនេយ្យឥណទាន អ្នកអាចដកយកបានតែប្រាក់នៅក្នុងគណនេយ្យ ដែលអ្នកបានបង់ចូលពីមុននោះ។ បើអ្នកមានគណនេយ្យអាចខ្ចីប្រាក់បាន អ្នកអាចដកប្រាក់បាន ទោះបីជាអ្នកគ្មានប្រាក់នៅក្នុងគណនេយ្យក៏ដោយ។ ធនាគារអោយអ្នកខ្ចីប្រាក់ត្រឹមចំនួនណាមួយ។ អ្នកមិនមែនគ្រាន់តែត្រូវបង់ប្រាក់នោះតែប៉ុណ្ណោះទៅអោយធនាគារទេគឺ ត្រូវបង់ការប្រាក់ទៀត។ ការប្រាក់ច្រើនតែមានកម្រិតខ្ពស់ណាស់។
ការបើកគណនេយ្យ
តើអ្នកចង់បើកគណនេយ្យមួយឬ? អ្នកអាចទៅបើកនៅតាមគ្រប់សាខាធនាគារបាន។ ជាដំបូងធនាគារ ឬក៏ធនាគារ Sparkasse ត្រូវពិនិត្យមើលអត្តសញ្ញាណរបស់អ្នកអោយជាក់សិន។ ដូច្នេះអ្នកត្រូវតែយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកទៅជាមួយ។
ធនាគារជាច្រើនផ្តល់លទ្ធភាពអោយអ្នកបើកគណនេយ្យនៅទីនោះបាន ដោយផ្ញើតួលេខអ្នកអនឡាញ ឬក៏តាមប្រៃសណីយ៍។ អ្នកអាចប្រើនីតិវិធីសម្គាល់អត្តសញ្ញាណនៅប្រៃសណីយ៍បានគឺ អ្នកបានទទួលក្រដាសស្នាមពីធនាគារ ឬក៏ពីធនាគារ Sparkasse ហើយអ្នកយកក្រដាសស្នាមទាំងនោះ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកទៅប្រៃសណីយ៍។ នៅទីនោះគេអាចផ្ទៀងអត្តសញ្ញាណរបស់អ្នកបាន។ ជួនកាលអ្នកក៏ត្រូវមានសេចក្តីបញ្ជាក់ការចុះបញ្ជីដែរ ដើម្បីបើកគណនេយ្យ។
ការបង្វិលផ្ទេរប្រាក់
អ្នកត្រូវមានគណនេយ្យផ្ទេរប្រាក់ (Girokonto) មួយសម្រាប់ផ្ទេរថ្លៃឈ្នួលផ្ទះ និងបៀវត្សរ៍អ្នក។ និយោជកអ្នកបើកបៀវត្សរ៍អោយអ្នក ដោយបង្វិលផ្ទេរប្រាក់នោះមកអោយ។ ហើយតាមធម្មតាអ្នកក៏ត្រូវបង់ថ្លៃឈ្នួលផ្ទះដោយបង្វិលផ្ទេរថ្លៃឈ្នួលនោះទៅអោយគេដែរ។ សម្រាប់ការបង្វិលផ្ទេរដោយទៀងទាត់គឺ អ្នកអាចផ្តល់អាណត្តិធនាគារអចិន្រ្តៃយ៍ (Dauerauftrag) មួយបាន។ ឯចំពោះការផ្ទេរប្រាក់ផ្សេងៗទៀតគឺ អ្នកអាចប្រើប្រាស់ក្រដាសបែបបទសម្រាប់ផ្ទេរប្រាក់ ដែលមាននៅធនាគារ ឬក៏ធនាគារ Sparkasseបាន។ តើអ្នកចង់ផ្ទេរប្រាក់ប៉ុន្នាន? ផ្ទេរប្រាក់ទៅអោយអ្នកណា? អ្នកសរសេរពត៌មានទាំងនេះចូលទៅក្នុងបែបបទសម្រាប់ផ្ទេរ ប្រាក់។ រួចហើយអ្នកយកបែបបទផ្ទេរប្រាក់នោះទៅប្រគល់អោយគេនៅធនាគារ ឬក៏ធនាគារ Sparkasse ។ តើអ្នកចង់ផ្ទេរប្រាក់អ្នកតាមអ៊ីនធើណេតឬ? នៅពេលបើកគណនេយ្យនោះអ្នកត្រូវប្រាប់គេថា អ្នកចង់ធ្វើធនាគារកិច្ចអនឡាញ (Online-Banking) ឬក៏ធនាគារកិច្ចនៅផ្ទះ (Home-Banking)។
កាតឥណទាន EC-Karte និងកាតឥណទាន
អ្នកនឹងបានកាតឥណទាន EC-Karteមួយសម្រាប់គណនេយ្យផ្ទេរប្រាក់របស់អ្នក។ បើអ្នកចង់បាន គេនឹង អោយកាតឥណទាន (ដូចជា MasterCard ឬ Visa) ដល់អ្នកទៀត។ តាមធម្មតាគេត្រូវបង់ថ្លៃប្រើប្រាស់កាតឥណទានមួយចំនួន។ ធនាគារ ឬធនាគារ Sparkasse ច្រើនតែផ្ញើកាតឥណទាន EC-Karte និង/ឬ កាតឥណទានដទៃទៀតមកអ្នកតាមប្រៃសណីយ៍។ អ្នកត្រូវចុះហត្ថលេខានៅលើកាតឥណទាននោះ។ ប៉ុន្មានថ្ងៃក្រោយមកគេនឹងផ្ញើលេខសម្ងាត់ (PIN Nummer) សម្រាប់កាតឥណទានអ្នកតាមប្រៃសណីយ៍មកអោយ។ អ្នកត្រូវតែចាំលេខសម្ងាត់នោះកុំអោយភ្លេច។
អ្នកអាចប្រើប្រាស់កាតឥណទាន EC-Karte ដើម្បីហូតយកប្រាក់ពីគ្រប់ម៉ាស៊ីនដកប្រាក់របស់ធនាគារបាន។ ដើម្បីហូតយកប្រាក់បាន អ្នកត្រូវមានលេខសម្ងាត់។ អ្នកអាចប្រើប្រាស់កាតឥណទាន ដើម្បីបង់ថ្លៃឥវ៉ាន់នៅតាមហាងមួយចំនួន ឬក៏បង់តាមអ៊ីនធើណេតបាន។ អ្នកអាចយកសាច់ប្រាក់ទៅបង់បញ្ចូលនៅតាមសាខាធនាគារ ឬក៏សាខាធនាគារ Sparkasse របស់អ្នកបាន។
ការប្រាក់
ធនាគារ ឬធនាគារ Sparkasse អោយការប្រាក់អ្នកសម្រាប់ប្រាក់ ដែលដាក់នៅក្នុងគណនេយ្យនៅធនាគារនោះ។ សម្រាប់ប្រាក់ដាក់នៅក្នុងគណនេយ្យផ្ទេរប្រាក់គេបានការប្រាក់តែបន្តិចបន្តួចតែប៉ុណ្ណោះ។ បើអ្នកចង់សន្សំប្រាក់ អ្នកអាចបើកគណនេយ្យប្រាក់ប្រចាំថ្ងៃ (Tagesgeldkonto) ឬក៏គណនេយ្យសន្សំ (Sparkonto) មួយបាន។ សម្រាប់គណនេយ្យទាំងនេះគេបានការប្រាក់ខ្ពស់ជាងគណនេយ្យផ្ទេរប្រាក់។
តំណភ្ជាប់លើប្រធានបទ
Video International Sign
សំណួរគេចោទសួរជាញឹកញាប់
Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.
Contact form